មនុស្សគ្រប់រូបត្រូវការមានឆ្អឹងដែលរឹងមាំ
ទើបអាចទ្រទ្រង់រាងកាយទាំងមូលបានប្រកបដោយផាសុកភាព និងជំនឿចិត្ត
បើសិនជាយើងមិនមានឆ្អឹងរឹងមាំ
ឬឆ្អឹងត្រង់កន្លែងណាមួយត្រូវបានប្រេះ ឬក៏បាក់
យើងច្បាស់ជាមានបញ្ហាលើការបំលាស់ប្តូរទីតាំងពីកន្លែងមួយទៅ
កន្លែងមួយទៀត
ឬដំនើរការមិនប្រក្រតីរហូតដល់ថ្នាក់ប៉ះពាល់ធ្ងន់ធ្ងរដល់សរីរាង្គ
ផ្សេងៗក៏ថាបាន
ដូចនេះសូមអ្នកទាំងអស់គួរយល់ដឹងពីការថែទាំឆ្អឹងឲ្យបានរឹងមាំ។
មិត្តអ្នកអានទាំងអស់គ្នា មិនបាច់ពិបាកក្នុងការស្វែងរឯកសារ ឬពត៌មាន ឬការអប់រំផ្សេងៗអំពីលំហែទាំសុខភាពឆ្អឹងនេះទេ នៅលើវេបសាយជាអង់គ្លេសផ្សេងៗនាំតែពិបាក។ ពេលនេះយើងនឹងណែនាំ អ្នកទាំងអស់គ្នាអំពីការថែទាំឆ្អឹងឲ្យរឹងមាំ ជាភាសាជាតិរបស់យើង ដើម្បីឲ្យអ្នកទាំងអស់គ្នាយល់បានកាន់តែច្បាស់ ហើយអាចអនុវត្តតាមដោយត្រឹមត្រូវ។ យើងនឹងរៀបរាប់អាហារទាំង 7 ដែលអាចធ្វើឲ្យឆ្អឹងអ្នកកាន់តែរឹងមាំបាន ដូចនេះសូមរីករាយចូលរួមយល់ដឹងទាំងអស់គ្នា នៅខាងក្រោមនេះ៖
មិត្តអ្នកអានទាំងអស់គ្នា មិនបាច់ពិបាកក្នុងការស្វែងរឯកសារ ឬពត៌មាន ឬការអប់រំផ្សេងៗអំពីលំហែទាំសុខភាពឆ្អឹងនេះទេ នៅលើវេបសាយជាអង់គ្លេសផ្សេងៗនាំតែពិបាក។ ពេលនេះយើងនឹងណែនាំ អ្នកទាំងអស់គ្នាអំពីការថែទាំឆ្អឹងឲ្យរឹងមាំ ជាភាសាជាតិរបស់យើង ដើម្បីឲ្យអ្នកទាំងអស់គ្នាយល់បានកាន់តែច្បាស់ ហើយអាចអនុវត្តតាមដោយត្រឹមត្រូវ។ យើងនឹងរៀបរាប់អាហារទាំង 7 ដែលអាចធ្វើឲ្យឆ្អឹងអ្នកកាន់តែរឹងមាំបាន ដូចនេះសូមរីករាយចូលរួមយល់ដឹងទាំងអស់គ្នា នៅខាងក្រោមនេះ៖
1. បន្លែ
ដោយសារតែនៅក្នុងបន្លែមានសារជាតិកាល់ស្យូម, ម៉ាញេស្យូម, ប៉ូតាស្យូម,
ជាតិដែក និងជាតិរ៉ែ ជាពិសេសនៅក្នុងបន្លែពណ៌បៃតង
ដែលសារជាតិទាំងនេះអាចធ្វើឲ្យឆ្អឹងមានការលូតលាស់ប្រក្រតី
និងកាន់តែរឹងមាំបាន ហើយថែមទាំងល្អសំរាប់សរីរាង្គផ្សេងៗផងដែរ។
ហើយក៏ល្អសំរាប់មិត្តអ្នកអានមួយចំនួនដែលកំពុងសំរកទំងន់ទទួលទាន
បាន
និងមិនបាច់ព្រួយបារម្មណ៍រឿងឡើងទំងន់ឡើយនៅពេលទទួលបន្លែបាន
គ្រប់គ្រាន់។
2. អាហារប្រូតេអ៊ីន
សារជាតិប្រូតេអ៊ីនទាំងនេះមាននៅក្នុងសាច់សត្វ, គ្រាប់សណ្តែក និងបន្លែជាដើម
ប៉ុន្តែតម្រូវឲ្យរបស់ទាំងនេះស្រស់ៗ ទើបមានប្រូតេអ៊ីនច្រើន
មិនបាត់បង់។
ដោយសារជាតិប្រូតេអ៊ីនដែលមាននៅក្នុងរបស់ទាំងនោះអាចផ្តល់អត្ថ
ប្រយោជន៍ជាការការពារសំណង់ឆ្អឹងរបស់មនុស្ស និងសត្វ
ឲ្យមានភាពរឹងមាំមិនងាយបែកបាក់
បើសិនជាយើងទទួលប្រូតេអ៊ីនបានគ្រប់គ្រាន់នោះកាន់តែល្អសំរាប់
សរីរាង្គផ្សេងៗទៀតផងដែរ។

3. អាហារមានសារជាតិរ៉ែច្រើន
អ្នកអាចធ្វើការចំអិនជាសម្ល ឬស៊ុបវិញ ដោយដាក់ឆ្អឹងសត្វដូចជាសត្វគោ
ឬឆ្អឹងជើងជ្រូក ជាមួយបន្លែផ្សេងៗ
ប៉ុន្តែអ្នកត្រូវកំដៅភ្លើងស៊ុបនោះ ដូចជារំងាស់ រហូតដល់ពុះ
ពេលនោះសារជាតិរ៉ែដែលមាននៅក្នុងឆ្អឹងសត្វទាំងនោះអាចបញ្ចេញមក
ក្រៅបានទាំងអស់
ហើយលាយជាមួយទឹកស៊ុបដែលយើងបានចំអិនច្បាស់ជាមានឱជារសឆ្ងាញ់
និងល្អសំរាប់សុខភាពឆ្អឹងយើងទៀតផង។
4. គ្រាប់ធញ្ញជាតិ
អ្នកអាចទទួលទានគ្រាប់ធញ្ញជាតិដូចជាអង្ករ, ស្រូវសាលី, អង្ករសំរូប,
អ៊ុំបុក, ម្សៅពោត ដែលសុទ្ធតែជាប្រភពនៃកាបូនអ៊ីដ្រាត, ជាតិសរសៃ,
វីតាមីន B ហើយគ្រាប់ធញ្ញជាតិទាំងនេះអាចចែកជាតិកាល់ស្យូម
ដល់ឆ្អឹងបានគ្រប់គ្រាន់ និងបង្កើនថាមពលនៃរាងកាយផងដែរ។
5. សារ៉ាយ
នៅក្នុងសារ៉ាយមានសារជាតិរ៉ែច្រើនបំផុត
ដែលជាសារជាតិសំខាន់សំរាប់សុខភាពឆ្អឹង ហើយការទទួលទានច្រើន
អ្នកមិនបាច់ភ័យខ្លាចការឡើងជាតិរ៉ែលើសនោះទេ
បើមានជាតិរ៉ែនៅក្នុងកាន់តែច្រើនកាន់តែល្អសំរាប់ឆ្អឹង។
6. អាហារមានជាតិកាល់ស្យូម ដែលឆ្អឹងត្រូវការ
ត្រង់ចំនុចនេះចង់បង្ហាញថា ឆ្អឹងងាយនឹងចាប់យកសារជាតិកាល់ស្យូម និងជាតិរ៉ែ
ដែលមាននៅក្នុងអាហារដែលយើងបានទទួលទាន
ដូចអ្វីនៅត្រង់ចំនុចដែលយើងបានណែនាំនៅខាងលើនេះចឹង
ដូចនេះអ្នកមិនបាច់ព្រួយថាឆ្អឹងមិនអាចចាប់យកសារជាតិទាំងនោះទេ។
ដែលអ្នកត្រូវខ្វល់ពីការទទួលទានសារជាតិទាំងនេះឲ្យបានគ្រប់
គ្រាន់តែប៉ុណ្ណោះ។
7. វីតាមីន
ត្រង់ចំនុចនេះ អ្នកត្រូវតែយល់ឲ្យច្បាស់ថា ឆ្អឹងក៏ត្រូវការវីតាមីន K
មាននៅក្នុងបន្លែនិង វីតាមីន D មាននៅក្នុងត្រី, ស៊ុត, ទឹកដោះគោ, ប៊ឺ
និងពន្លឺថ្ងៃ
ដូចនេះទើបឆ្អឹងត្រូវការវីតាមីនទាំងនេះដើម្បីយកមកបំពេញតម្រូវ
ការលូតលាស់ និងបន្សាំឲ្យឆ្អឹងមានភាពរឹងមាំ។
បន្ទាប់ពីអ្នកអានការណែនាំពីអាហារខាងលើទាំង 7 ចំនុចនេះរួច
មិត្តអ្នកអានទាំងអស់គ្នាច្បាស់ជាយល់បានកាន់តែច្បាស់ពីការថែទាំ
សុខភាពឆ្អឹងឲ្យមានសុខភាពល្អ និងរឹងមាំ តាមបែបធម្មជាតិ
ហើយអាហារទាំងនេះសុទ្ធតែជាអាហារដែលអ្នកកំពុងតែទទួលទានប្រចាំ
ថ្ងៃផង ដូចនេះមិនពិបាកក្នុងការស្វែងរក និងថែទាំនោះទេ។
ប្រភពៈ Health DG
ដោយៈ Hong
03:50pm 23 ធ្នូ
RSS Feed
Twitter
